24. ផែនដីធ្លាក់ទៅក្នុងកណ្ដាប់ដៃមនុស្សអាក្រក់ព្រះជាម្ចាស់បិទភ្នែកចៅក្រមទាំងឡាយបើព្រះអង្គមិនធ្វើបែបនេះទេតើនរណាជាអ្នកធ្វើ?
25. ពេលវេលារបស់ខ្ញុំខិតទៅមុខលឿនជាងអ្នកដែលរត់ទៅទៀតគឺពេលវេលានេះចេះតែរត់ទៅមុខដោយខ្ញុំមិនបានឃើញសុភមង្គលឡើយ។
26. ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខលឿនជាងនាវាឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។
27. ប្រសិនបើខ្ញុំពោលថា:“ខ្ញុំនឹងបំភ្លេចការសោកសង្រេងខ្ញុំនឹងធ្វើទឹកមុខរីករាយហើយខំប្រឹងសើចសប្បាយឡើងវិញ”
28. នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំធ្វើឲ្យខ្ញុំតក់ស្លុតដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជាមនុស្សគ្មានទោសឡើយ។
29. ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោសដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
30. ទោះបីទូលបង្គំយកទឹកមកលាងខ្លួនទោះបីទូលបង្គំយកសាប៊ូមកលាងដៃ
31. ក៏ព្រះអង្គបោះទូលបង្គំទៅក្នុងភក់ជ្រាំហើយសូម្បីតែសម្លៀកបំពាក់របស់ទូលបង្គំក៏ខ្ពើមទូលបង្គំដែរ។
32. ព្រះអង្គមិនមែនជាមនុស្សដូចខ្ញុំដែលខ្ញុំអាចតវ៉ានិងហៅឡើងទៅតុលាការបានឡើយ។
33. គ្មាននរណាអាចធ្វើជាអាជ្ញាកណ្ដាលសម្រុះសម្រួលរឿងរ៉ាវរវាងព្រះអង្គ នឹងខ្ញុំបានទេ។
34. សូមព្រះអង្គមេត្តាឈប់យកដំបងវាយខ្ញុំសូមកុំឲ្យព្រះពិរោធរបស់ព្រះអង្គធ្វើឲ្យខ្ញុំញ័ររន្ធត់ទៀតឡើយ
35. ពេលនោះ ទើបខ្ញុំនិយាយស្ដីបានដោយលែងភិតភ័យ។ប៉ុន្តែ តាមពិត ខ្ញុំនៅតែម្នាក់ឯង!