10. ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេទៅឲ្យអ្នកដទៃប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យអស់អ្នកដែលនឹងមកចាប់យកដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនគឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំហើយចាប់តាំងពីព្យាការីរហូតដល់បូជាចារ្យសុទ្ធតែជាអ្នកបោកប្រាស់។
11. ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនានៃប្រជាជនរបស់យើងទេ។ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!»តែគ្មានសន្តិភាពទាល់តែសោះ!។
12. ពួកគេគួរតែអាម៉ាស់ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ប៉ុន្តែ ពួកគេមានមុខក្រាស់មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាស។នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«យើងសម្រេចចិត្តបំផ្លាញពួកគេចោលព្រោះពេលយើងចង់ប្រមូលផលពួកគេគ្មានផលអ្វីទាល់តែសោះគឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែដូចដើមឧទុម្ពរដែលគ្មានផ្លែហើយស្លឹករបស់វាក៏ស្វិតក្រៀម។ដូច្នេះ យើងនឹងប្រគល់ដីឲ្យអស់អ្នកដែលដើរកាត់តាមនោះ»។
14. «ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះចូរប្រមែប្រមូលគ្នាមកពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំហើយសំងំចាំស្លាប់នៅទីនោះដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងធ្វើឲ្យយើងវិនាសព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុលព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
15. ពួកយើងសង្ឃឹមថានឹងបានសុខតែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!យើងសង្ឃឹមថា នឹងមានពេលមួយយើងបានជាសះស្បើយតែយើងបែរជាជួបភ័យអាសន្នទៅវិញ!
16. សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុកនិងអ្វីៗដែលមាននៅក្នុងស្រុកពួកគេបំផ្លាញក្រុងនិងប្រជាជនដែលរស់នៅក្នុងក្រុង»។
17. «យើងនឹងប្រើពស់វែក និងពស់អសិរពិសឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែលគ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18. ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណតែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ
19. សម្រែកយំសោកនៃប្រជាជនរបស់ខ្ញុំលាន់ឮពីដែនដីដ៏សែនឆ្ងាយ ព្រះអម្ចាស់លែងគង់នៅក្រុងស៊ីយ៉ូនហើយឬ?ក្រុងស៊ីយ៉ូនលែងមានព្រះមហាក្សត្រហើយឬ?«ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹងដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការរបស់សាសន៍ដទៃដូច្នេះ?»។
20. រដូវចម្រូតកន្លងផុតទៅរដូវប្រាំងក៏ជិតផុតទៅដែរតែពួកយើងពុំបានទទួលការសង្គ្រោះសោះ!
21. ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
22. តើនៅស្រុកកាឡាដលែងមានប្រេងសម្រាប់រឹតឲ្យបានធូរស្រាលហើយឬ?តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ?ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំមិនព្រមសះដូច្នេះ?