1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកធាតុស្ដេចរបស់ស្រុកយូដា ធាតុរបស់មន្ត្រី ធាតុរបស់បូជាចារ្យ ធាតុរបស់ព្យាការី ព្រមទាំងធាតុរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ
2. ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលធាតុទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។
3. រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។