16. ទាហានរបស់គេសុទ្ធតែចំណានៗព្រួញរបស់គេនឹងប្រល័យជីវិតអ្នករាល់គ្នា។
17. ពួកគេនឹងបំផ្លាញស្រូវ បំផ្លាញអាហាររបស់អ្នករាល់គ្នាពួកគេសម្លាប់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នាពួកគេសម្លាប់ហ្វូងចៀម និងហ្វូងគោរបស់អ្នករាល់គ្នាពួកគេកម្ទេចចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់អ្នករាល់គ្នាហើយរំលាយក្រុងដែលមានកំពែងរឹងមាំជាក្រុងដែលអ្នករាល់គ្នាពឹងផ្អែក។
18. ប៉ុន្តែ នៅគ្រានោះ ទោះបីយ៉ាងណាក្ដី យើងមិនកម្ទេចអ្នករាល់គ្នាឲ្យវិនាសទាំងស្រុងទេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
19. យេរេមាអើយ ប្រសិនបើពួកគេសួរថា: “ហេតុអ្វីបានជាព្រះអម្ចាស់ ជាព្រះនៃយើង ប្រព្រឹត្តបែបនេះចំពោះយើង?” ចូរឆ្លើយទៅគេវិញថា: “ដោយអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះរបស់ជនបរទេស ដែលស្ថិតនៅក្នុងស្រុករបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទៅបម្រើជនបរទេសនៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់អ្នករាល់គ្នា”»។
20. «ចូរប្រាប់ឲ្យកូនចៅរបស់លោកយ៉ាកុបដឹងចូរប្រកាសដល់ប្រជាជននៅស្រុកយូដាថា: