18. មុនដំបូង យើងសងចំពោះអំពើអាក្រក់ និងអំពើបាបរបស់ពួកគេមួយទ្វេជាពីរ ព្រោះពួកគេបានប្រមាថទឹកដីរបស់យើង ព្រមទាំងធ្វើឲ្យទឹកដីដែលជាចំណែកមត៌ករបស់យើង ពោរពេញដោយរូបព្រះក្លែងក្លាយដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ»។
19. ឱព្រះអម្ចាស់អើយ ព្រះអង្គជាកម្លាំងនិងជាកំពែងដ៏រឹងមាំរបស់ទូលបង្គំនៅពេលមានអាសន្ន ព្រះអង្គជាជម្រករបស់ទូលបង្គំ។ប្រជាជាតិនានាដែលនៅទីដាច់ស្រយាលនឹងនាំគ្នាមករកព្រះអង្គ ទាំងពោលថា“ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយទុកជាកេរដំណែលជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
20. តើមនុស្សលោកដែលមិនមែនជាព្រះអាចបង្កើតព្រះដូចម្ដេចបាន?”
21. «ដូច្នេះ នៅលើកនេះ យើងនឹងធ្វើឲ្យពួកគេស្គាល់ឫទ្ធិបារមី និងអំណាចរបស់យើងហើយគេនឹងទទួលស្គាល់ថា យើងពិតជា ព្រះអម្ចាស់មែន!»។