គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡា‌គី 2:12-17 Khmer Standard Version (KHSV)

12. សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុបហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។

13. អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀតគឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែកជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលព្រោះ​ព្រះ‌អង្គ​លែង​រវី‌រវល់​នឹង​តង្វាយរបស់​អ្នក​រាល់​គ្នាព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែលអ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។

14. អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?”គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀប‌ការដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នកតែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។

15. តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយមាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?ព្រះ‌អង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី?គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អគឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយាដែល​ខ្លួន​បាន​រៀប‌ការ​តាំង​ពី​ក្មេង​នោះ​ឡើយ។

16. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលមាន​ព្រះ‌បន្ទូល​ថា ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យនឹង​ការ​លែង‌លះ​គ្នា​ទេហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្តអំពើ​ឃោរ‌ឃៅ​បែប​នេះចំពោះ​ភរិយា​របស់​ខ្លួន​ដែរ!ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អមិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។

17. អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នាតែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើងមាន​ធ្វើ​អ្វី​ឲ្យ​ព្រះ‌អង្គ​នឿយ‌ហត់?”គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:“អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្សបែប​នេះ!”ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា:“តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌នៅ​ឯ​ណា?”។

សូមអានជំពូកពេញលេញ ម៉ាឡា‌គី 2