7. អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
8. កូនចៅរបស់លោកប៉ារ៉ូសមាន ២ ១៧២នាក់
9. កូនចៅរបស់លោកសេផាធាមាន ៣៧២នាក់
10. កូនចៅរបស់លោកអើរ៉ាសមាន ៦៥២នាក់
11. កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់ មាន ២ ៨១៨នាក់
12. កូនចៅរបស់លោកអេឡាំមាន ១ ២៥៤នាក់
13. កូនចៅរបស់លោកសាធូមាន ៨៤៥នាក់
14. កូនចៅរបស់លោកសាកាយមាន ៧៦០នាក់
15. កូនចៅរបស់លោកប៊ីនុយមាន ៦៤៨នាក់
16. កូនចៅរបស់លោកបេបាយមាន ៦២៨នាក់