6. ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំសូមយកព្រះហឫទ័យទុកដាក់នឹងពាក្យទូលអង្វររបស់ទូលបង្គំផង។
7. នៅថ្ងៃមានអាសន្ន ទូលបង្គំអង្វររកព្រះអង្គដ្បិតព្រះអង្គឆ្លើយតបមកទូលបង្គំ។
8. ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយគ្មានព្រះណាដូចព្រះអង្គទេហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យដូចព្រះអង្គឡើយ។
9. ព្រះអម្ចាស់អើយប្រជាជាតិទាំងប៉ុន្មានដែលព្រះអង្គបានបង្កើតមកនឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គហើយលើកតម្កើងសិរីរុងរឿងព្រះនាមព្រះអង្គ។
10. ដ្បិតព្រះអង្គជាព្រះដ៏ឧត្តុង្គឧត្ដមព្រះអង្គធ្វើការអស្ចារ្យមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះជាម្ចាស់។
11. ព្រះអម្ចាស់អើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គទូលបង្គំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ព្រះអង្គសូមប្រទានឲ្យទូលបង្គំមានចិត្តស្មោះត្រង់គោរពកោតខ្លាចព្រះនាមព្រះអង្គ។
12. ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្តទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គរហូតតទៅ
13. ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំខ្លាំងណាស់ព្រះអង្គបានរំដោះជីវិតទូលបង្គំឲ្យរួចផុតពីមច្ចុរាជ។
14. ឱព្រះជាម្ចាស់អើយមនុស្សព្រហើនលើកគ្នាប្រឆាំងនឹងទូលបង្គំមនុស្សឃោរឃៅមួយពួកចង់ដកជីវិតទូលបង្គំអ្នកទាំងនោះមិនរវីរវល់នឹងព្រះអង្គទេ។
15. ព្រះអម្ចាស់អើយព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរព្រះអង្គតែងតែប្រណីសន្ដោសព្រះអង្គអត់ធ្មត់ហើយពោរពេញទៅដោយមេត្តាករុណាដ៏ស្មោះស្ម័គ្រ។
16. សូមបែរមកទតមើលទូលបង្គំសូមប្រណីសន្ដោសទូលបង្គំសូមប្រទានកម្លាំងមកទូលបង្គំហើយសង្គ្រោះទូលបង្គំដែលជាខ្ញុំបម្រើរបស់ព្រះអង្គផង!។