7. រីឯទូលបង្គំវិញទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបានដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គទាំងគោរពកោតខ្លាច។
8. ឱព្រះអម្ចាស់អើយមានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ!សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គសូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។
9. អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេគេគិតតែចង់បំផ្លិចបំផ្លាញអណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើតែមានបង្កប់ទៅដោយពិសពុលសម្រាប់ប្រហារជីវិត។
10. ឱព្រះជាម្ចាស់អើយ សូមដាក់ទោសគេទៅ!សូមឲ្យគេវិនាសអន្តរាយដោយសារគម្រោងការរបស់ខ្លួនគេបានប្រព្រឹត្តអំពើអាក្រក់ច្រើនរាប់មិនអស់ព្រោះគេបះបោរប្រឆាំងនឹងព្រះអង្គដូច្នេះ សូមកាត់កាល់គេចោលទៅ។
11. រីឯអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីព្រះអង្គគេនឹងមានអំណរគេនឹងសប្បាយរីករាយរហូតតទៅហើយព្រះអង្គនឹងរក្សាការពារគេអស់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គនឹងសប្បាយរីករាយរួមជាមួយព្រះអង្គ។
12. ព្រះអម្ចាស់អើយព្រះអង្គប្រទានពរឲ្យមនុស្សសុចរិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គប្រៀបបាននឹងខែលការពារគេ។