1. ឱព្រះអម្ចាស់អើយ! សូមប្រឆាំងអស់អ្នកដែលប្រឆាំងនឹងទូលបង្គំសូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងទូលបង្គំផង!។
2. សូមយកខែលទាំងតូចទាំងធំយាងមកជួយទូលបង្គំជាប្រញាប់!
3. សូមគប់លំពែង និងពូថៅប្រហារអស់អ្នកដែលដេញតាមទូលបង្គំសូមបញ្ជាក់ឲ្យទូលបង្គំដឹងថាព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។
4. សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំត្រូវអាម៉ាស់ និងបាក់មុខសូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
5. នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេសូមឲ្យពួកគេប្រៀបដូចជាអង្កាមដែលត្រូវខ្យល់ផាត់បាត់ទៅ!។
6. នៅពេលទេវតារបស់ព្រះអម្ចាស់ដេញតាមពួកគេសូមឲ្យផ្លូវរបស់ពួកគេងងឹតសូន្យសុងនិងរអិលទៀតផង!។
7. អ្នកទាំងនោះបានដាក់អន្ទាក់ដើម្បីទាក់ទូលបង្គំហើយជីករណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុអ្វីឡើយ។
8. សូមឲ្យពួកគេត្រូវអន្តរាយដោយមិនបានដឹងជាមុនសូមឲ្យពួកគេជាប់អន្ទាក់ដែលខ្លួនបានបង្កប់ទុកសូមឲ្យពួកគេធ្លាក់ទៅក្នុងរណ្ដៅនោះហើយវិនាសអន្តរាយទៅ!។
9. ពេលនោះ ទូលបង្គំនឹងបានត្រេកអររីករាយជាខ្លាំងចំពោះកិច្ចការដែលព្រះអម្ចាស់បានធ្វើទូលបង្គំមានអំណរសប្បាយមកពីព្រះអង្គសង្គ្រោះទូលបង្គំ។