19. ឱព្រះអម្ចាស់អើយ!ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គល្អវិសេសវិសាលណាស់!ព្រះអង្គបម្រុងទុកសម្រាប់អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គមនុស្សគ្រប់ៗគ្នាដឹងថា ព្រះអង្គប្រោសប្រណីអស់អ្នកដែលមកជ្រកកោនជាមួយព្រះអង្គ។
20. ព្រះអង្គលាក់គេនៅក្បែរព្រះអង្គឲ្យរួចផុតពីឧបាយកលរបស់មនុស្សគឺឲ្យគេជ្រកនៅក្នុងព្រះពន្លាឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។
21. សូមលើកតម្កើងព្រះអម្ចាស់!ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់យ៉ាងអស្ចារ្យចំពោះទូលបង្គំ។
22. ពេលទូលបង្គំខ្វល់ខ្វាយ ទូលបង្គំស្មានថាព្រះអង្គបានបណ្តេញទូលបង្គំចេញឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយប៉ុន្តែ ពេលទូលបង្គំស្រែករកព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យអង្វររបស់ទូលបង្គំ។
23. អ្នករាល់គ្នាដែលគោរពបម្រើព្រះអម្ចាស់អើយចូរស្រឡាញ់ព្រះអង្គ! ព្រះអម្ចាស់ថែរក្សាអ្នកជឿតែព្រះអង្គធ្វើទោសយ៉ាងតឹងរ៉ឹងដល់មនុស្សព្រហើន។
24. អស់អ្នកដែលសង្ឃឹមទុកចិត្តលើព្រះអម្ចាស់អើយចូរមានកម្លាំង និងចិត្តក្លាហានឡើង!។