1. ឱព្រះអម្ចាស់អើយទូលបង្គំគ្មានចិត្តអំនួតឬវាយឫកខ្ពស់ទេទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។
2. ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់ទូលបង្គំមានចិត្តស្ងប់ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយគឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្តនៅជិតម្ដាយយ៉ាងនោះដែរ។
3. អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច!
សូមអានជំពូកពេញលេញ ទំនុកតម្កើង 131