1. អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះអង្គអ្នកនោះមានសុភមង្គលហើយ!
2. អ្នកនឹងទទួលផលពីកិច្ចការដែលអ្នកបានធ្វើអ្នកនឹងមានសុភមង្គល ហើយចម្រុងចម្រើន
3. នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើមទំពាំងបាយជូរដែលមានផ្លែជាច្រើនហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នកក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។
4. អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់នឹងទទួលព្រះពរបែបនេះ។
5. សូមព្រះអម្ចាស់ប្រទានពរឲ្យអ្នក ពីភ្នំស៊ីយ៉ូនហើយរៀងរាល់ថ្ងៃក្នុងជីវិតអ្នកអ្នកនឹងឃើញសុភមង្គលរបស់ក្រុងយេរូសាឡឹម
6. អ្នកក៏នឹងឃើញចៅរបស់អ្នកដែរ។សូមឲ្យអ៊ីស្រាអែលបានប្រកបដោយសេចក្ដីសុខសាន្ត!