166. ឱព្រះអម្ចាស់អើយ ទូលបង្គំសង្ឃឹមរង់ចាំព្រះអង្គសង្គ្រោះទូលបង្គំទូលបង្គំប្រតិបត្តិតាមបទបញ្ជារបស់ព្រះអង្គ។
167. ទូលបង្គំប្រព្រឹត្តតាមដំបូន្មានរបស់ព្រះអង្គហើយទូលបង្គំស្រឡាញ់ដំបូន្មាននេះណាស់។
168. ទូលបង្គំប្រព្រឹត្តតាមព្រះឱវាទនិងដំបូន្មានរបស់ព្រះអង្គដ្បិតអ្វីៗដែលទូលបង្គំធ្វើព្រះអង្គជ្រាបសព្វគ្រប់ទាំងអស់។
169. សូមឲ្យសម្រែករបស់ទូលបង្គំបានឮទៅដល់ព្រះអង្គសូមប្រទានប្រាជ្ញាមកទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។
170. សូមឲ្យពាក្យទទូចអង្វររបស់ទូលបង្គំបានឮទៅដល់ព្រះអង្គ សូមរំដោះទូលបង្គំតាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង!។
171. ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គឥតឈប់ឡើយដ្បិតព្រះអង្គបានបង្រៀនទូលបង្គំឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។
172. ទូលបង្គំនឹងបន្លឺសំឡេងច្រៀងតម្កើងព្រះបន្ទូលសន្យារបស់ព្រះអង្គដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គសុទ្ធតែសុចរិត។