10. ទូលបង្គំស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្តសូមកុំបណ្តោយឲ្យទូលបង្គំងាកចេញពីបទបញ្ជារបស់ព្រះអង្គឡើយ!
11. ទូលបង្គំរក្សាព្រះបន្ទូលរបស់ព្រះអង្គទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអង្គ។
12. ព្រះអម្ចាស់អើយ ទូលបង្គំសូមលើកតម្កើងព្រះអង្គសូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ!
13. ទូលបង្គំរៀបរាប់អំពីវិន័យទាំងប៉ុន្មានដែលព្រះអង្គបានបង្គាប់មក។
14. ទូលបង្គំសប្បាយចិត្តនឹងអនុវត្តតាមដំបូន្មានរបស់ព្រះអង្គដូចជាទូលបង្គំសប្បាយចិត្តនឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។