ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32 Khmer Standard Version (KHSV)

បទ​ចម្រៀង​របស់​លោក​ម៉ូសេ

1. «ផ្ទៃ​មេឃ​អើយចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដីដែល​ខ្ញុំ​នឹង​ថ្លែង!ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!

2. សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀងសូម​ឲ្យ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើមដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខ‌ជាតិ​ខៀវ​ខ្ចីឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ

3. ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់!ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង!

4. ព្រះ‌អង្គ​ជា​ថ្ម‌ដាហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ល្អ​ឥត​ខ្ចោះ។មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ព្រះ‌អង្គ​មិន​អយុត្តិធម៌​ឡើយដ្បិត​ព្រះ‌អង្គ​សុចរិត និង​យុត្តិធម៌។

5. ព្រះ‌អង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អង្គដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះអ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតារបស់​ព្រះ‌អង្គ​ទៀត​ទេអ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយនិង​មាន​ចិត្ត​វៀច​វេរ។

6. ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះចំពោះ​ព្រះ‌អង្គជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក!ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។

7. ចូរ​នឹក​ចាំ​ពី​អតីតកាលចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នករៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

8. ពេល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដីឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ទុក​ជា​កេរ‌មត៌កពេល​ព្រះ‌អង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នាព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែនឲ្យ​ជាតិ​សាសន៍​នានាដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល។

9. ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុបទុក​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់។

10. ព្រះ‌អង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែលនៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែងដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅព្រះ‌អង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែលព្រះ‌អង្គ​ការពារ​គេដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែលដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុកព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វាហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វានិង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។

12. មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។

13. ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំហើយ​ឲ្យ​ពួក​គេ​បរិភោគភោគ‌ផល​ដែល​ដុះ​នៅ​តាម​ចម្ការព្រះ‌អង្គ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេងនៅ​តាម​កន្លែង​ដែល​មាន​ថ្ម។

14. គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​ឲ្យ​ពួក​គេពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគគឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសានព្រម​ទាំង​ពពែ​ឈ្មោលពួក​គេ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗហើយ​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់​ពិសា។

15. យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!)ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ខ្លួន​មកគេ​បាន​មាក់‌ងាយ​ព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដានិង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

16. ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ប្រច័ណ្ឌព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។

17. ពួក​គេ​សែន‌ព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយដែល​ខ្លួន​ពុំ​ស្គាល់គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

18. អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មកអ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិតឲ្យ​អ្នក។

19. ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ។បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់។

20. ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖«យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយយើង​មុខ​ជា​ឃើញ​ថាពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ពួក​គេ​ជា​មនុស្ស​ពាលគ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

21. ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌដោយ‌សារ​ព្រះ​ក្លែង‌ក្លាយពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹងដោយ‌សារ​ព្រះ​ដែល​ឥត​បាន​ការ។ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌដោយ‌សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជនយើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹងដោយ‌សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។

22. ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប‌ឆេះរាល‌ដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។ភ្លើង​នេះ​នឹង​ឆាប‌ឆេះ​ផែនដីនិង​ភោគ‌ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដីព្រម​ទាំង​ឆាប‌ឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។

23. យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើងទៅ​លើ​ពួក​គេ។

24. ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ‌សារ​ទុរ្ភិក្សឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូមរបស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

25. នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នាទាំង​កំលោះ ទាំង​ក្រមុំទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។

26. យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុងយើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដីមិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

27. ប៉ុន្តែ យើង​នឹង​បារម្ភក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំហើយ​ចំអក និង​ប្រមាថ​មើល‌ងាយ​យើងដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែគឺ​មិន​មែន​ព្រះ‌អម្ចាស់​ទេ​ដែល​សម្រេច​ការ​នេះ”។

28. អ៊ីស្រា‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។

29. ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញានោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថានៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

30. ប្រសិន​បើ​ព្រះ‌អម្ចាស់ ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេមិន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ​ទេ​នោះតើ​ខ្មាំង​សត្រូវ​តែ​ម្នាក់​អាច​ដេញ​តាមអ៊ីស្រា‌អែល​ដល់​ទៅ​មួយ​ពាន់​នាក់ហើយ​ខ្មាំង​សត្រូវ​តែ​ពីរ​នាក់​អាច​ធ្វើ​ឲ្យអ៊ីស្រា‌អែល​មួយ​ម៉ឺន​នាក់​បាក់​ទ័ព​កើត​ឬ?

31. ប៉ុន្តែ ខ្មាំង​សត្រូវ​របស់​យើង​ដឹង​ស្រាប់​ហើយ​ថាព្រះ​ដែល​ជា​ថ្ម‌ដា​របស់​ពួក​គេពុំ​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌ជាម្ចាស់ដែល​ជា​ថ្ម‌ដា​របស់​យើង​ឡើយ។

32. ចំណែក​ឯ​ពួក​គេ​វិញ ពួក​គេ​ប្រៀប​ដូច​ជាអ្នក​ក្រុង​សូដុម និង​អ្នក​ក្រុង​កូម៉ូរ៉ាហើយ​ប្រៀប​ដូច​ជា​ដើម​ទំពាំង‌បាយជូរដែល​មាន​ផ្លែ​ល្វីង និង​មាន​ជាតិ​ពុល។

33. ស្រា​ទំពាំង‌បាយជូរ​របស់​ពួក​គេប្រៀប​ដូច​ជា​ពិស​របស់​នាគនិង​ដូច​ជា​ពិស​ដ៏​សាហាវ​របស់​ពស់​វែក។

34. យើង​រៀបចំ​គម្រោង‌ការ​មួយ​ដ៏​លាក់​កំបាំងដែល​យើង​បម្រុង​ទុក ប្រឆាំង​នឹង​ពួក​គេ។

35. ការ​សង‌សឹក​ស្រេច​តែ​លើ​យើងយើង​នឹង​តប​ទៅ​ពួក​គេ​វិញនៅ​ពេល​ពួក​គេ​ជំពប់​ដួល!ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយថ្ងៃ‌អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។

36. ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ព្រះ‌អង្គនៅ​ពេល​ព្រះ‌អង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំងដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។

37. ព្រះ‌អង្គ​នឹង​សួរ​ពួក​គេ​ថា“តើ​ព្រះ​របស់​អ្នក​រាល់​គ្នាគឺ​ព្រះ​ដែល​អ្នក​រាល់​គ្នា​ទុក​ជា​ថ្ម‌ដាដើម្បី​ពឹង​ផ្អែក​នោះ នៅ​ឯ​ណា?

38. អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជានិង​ពិធី​ច្រួច‌ស្រា​សែន​ព្រះ​ទាំង​នោះបើ​ព្រះ​ទាំង​នោះ​ចេះ​សេព‌សោយ​មែនឲ្យ​ពួក​គេ​ក្រោក​ឡើងជួយ​សង្គ្រោះ និង​ការពារ​អ្នក​រាល់​គ្នា​ទៅ!

39. ឥឡូវ​នេះ ចូរ​ទទួល​ស្គាល់​ថាមាន​តែ​យើង​ប៉ុណ្ណោះ​ដែល​ជា​ព្រះ‌ជាម្ចាស់ក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ។យើង​ផ្ដល់​ជីវិត និង​ដក​ជីវិតយើង​ធ្វើ​ឲ្យ​របួស និង​ធ្វើ​ឲ្យ​ជា​វិញគ្មាន​នរណា​អាច​រំដោះ​ពី​ដៃ​យើង​ទេ។

40. យើង​លើក​ដៃ​ឆ្ពោះ​ទៅ​លើ​មេឃហើយ​សច្ចា​ក្នុង​នាម​យើងដែល​ជា​ព្រះ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា:

41. យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោងដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើងហើយ​សង‌សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។

42. យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើងជោក​ដោយ​ឈាមដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវគ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេគេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយគឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយនឹង​ត្រូវ​វិនាស​ដូច​គ្នា”។

43. ចូរ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​អប‌អរ‌សាទរប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់!ដ្បិត​ព្រះ‌អង្គ​សង‌សឹក​ជួស​អ្នក​បម្រើ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ដាក់​ទោស​បច្ចា‌មិត្ត។ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទឹក​ដី និង​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​រួច​ផុត​ពី​សៅ‌ហ្មង»។

44. លោក​ម៉ូសេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន នាំ​យក​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចម្រៀង​នេះ មក​ប្រកាស​ឲ្យ​ប្រជា‌ជន​បាន​ឮ។

45. ពេល​លោក​ម៉ូសេ​ប្រកាស​ព្រះ‌បន្ទូល​ទាំង​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ចប់​សព្វ​គ្រប់​ហើយ

46. លោក​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រៀន‌ប្រដៅ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

47. ព្រះ‌បន្ទូល​ទាំង​នេះ​មិន​មែន​ឥត​ខ្លឹម‌សារ​ទេ ផ្ទុយ​ទៅ​វិញ ជា​ព្រះ‌បន្ទូល​ដែល​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត និង​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។

ព្រះ‌អម្ចាស់​ប្រកាស​អំពី​មរណ‌ភាព​របស់​លោក​ម៉ូសេ

48. នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

49. «ចូរ​ឡើង​ទៅ​កំពូល​ភ្នំ​នេបូ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​អាបា‌រីម ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​ទន្លេ​យ័រដាន់ ហើយ​សម្លឹង​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​ជា​កម្មសិទ្ធិ។

50. អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់​ដែរ។

51. កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ* នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ។

52. ដូច្នេះ អ្នក​នឹង​មើល​ឃើញ​ស្រុក​ដែល​ស្ថិត​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ»។