ពួកគេគោរពបម្រើព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស្វេមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្ដុង្គឧត្ដម ដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។