1. ខ្ញុំប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ ជូនចំពោះក្រុមជំនុំនៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ។
2. សូមព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់អ្នករាល់គ្នា។
3. បងប្អូនអើយ! យើងត្រូវអរព្រះគុណព្រះជាម្ចាស់ជានិច្ចអំពីអ្នករាល់គ្នា ដ្បិតជាការស័ក្តសមណាស់ ពីព្រោះជំនឿរបស់អ្នករាល់គ្នាចម្រើនឡើងយ៉ាងខ្លាំង ហើយសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាមានចំពោះគ្នាទៅវិញទៅមក ក៏ចម្រើនឡើងដែរ។
4. ដូច្នេះហើយបានជាយើងអួតអំពីអ្នករាល់គ្នានៅតាមក្រុមជំនុំទាំងឡាយរបស់ព្រះជាម្ចាស់ ដោយព្រោះជំនឿ និងការស៊ូទ្រាំ ដែលអ្នករាល់គ្នាមាននៅក្នុងការបៀតបៀន និងសេចក្ដីវេទនាគ្រប់បែបយ៉ាង។
5. នោះជាភស្ដុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។
6. ដ្បិតនេះជាសេចក្ដីសុចរិតនៅចំពោះព្រះជាម្ចាស់ គឺព្រះអង្គនឹងសងសេចក្ដីវេទនាដល់ពួកអ្នកដែលធ្វើទុក្ខអ្នករាល់គ្នាវិញ
7. ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខបានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ