28. ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់
29. បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ?
30. បើខ្ញុំត្រូវអួត ខ្ញុំនឹងអួតពីភាពកម្សោយរបស់ខ្ញុំ
31. ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
32. នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ
33. ប៉ុន្ដែមានគេដាក់ខ្ញុំនៅក្នុងកញ្ជើ រួចសម្រូតចុះតាមបង្អួចកំផែង ហើយខ្ញុំក៏បានរួចផុតពីដៃរបស់គាត់។