21. ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថា យើងខ្សោយណាស់ចំពោះសេចក្ដីទាំងនេះ បើអ្នកណាហ៊ានអួតអំពីអ្វីមួយ នោះខ្ញុំនិយាយដោយសេចក្ដីចម្កួតថា ខ្ញុំក៏ហ៊ានដែរ។
22. តើពួកគេជាជនជាតិហេព្រើរឬ? ខ្ញុំក៏ជនជាតិហេព្រើរដែរ។ តើពួកគេជាជនជាតិអ៊ីស្រាអែលឬ? ខ្ញុំក៏ជនជាតិអ៊ីស្រាអែលដែរ។ តើពួកគេជាពូជពង្សលោកអ័ប្រាហាំឬ? ខ្ញុំក៏ពូជពង្សលោកអ័ប្រាហាំដែរ។
23. តើពួកគេជាអ្នកបម្រើព្រះគ្រិស្ដឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតថា ខ្ញុំលើសពួកគេទៅទៀត ខ្ញុំបានធ្វើការនឿយហត់យ៉ាងលើសលប់ ជាប់ឃុំឃាំងជាញឹកញាប់ ត្រូវគេវាយជាញឹកញាប់ ហើយជិតស្លាប់ជាច្រើនលើកច្រើនសា
24. ជនជាតិយូដាបានវាយខ្ញុំសែសិបរំពាត់ខ្វះមួយ ចំនួនប្រាំដងហើយ
25. ខ្ញុំត្រូវគេវាយនឹងដំបងបីដង ត្រូវគេគប់នឹងដុំថ្មមួយដង លិចសំពៅបីដង រសាត់នៅមហាសមុទ្រអស់មួយថ្ងៃមួយយប់
26. ខ្ញុំបានធ្វើដំណើរជាញឹកញាប់ប្រថុយនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយសារចោរប្លន់ គ្រោះថ្នាក់ដោយសារជនជាតិឯង គ្រោះថ្នាក់ដោយសារសាសន៍ដទៃ គ្រោះថ្នាក់នៅតាមក្រុង គ្រោះថ្នាក់នៅតាមទីរហោឋាន គ្រោះថ្នាក់នៅតាមសមុទ្រ និងគ្រោះថ្នាក់ដោយសារបងប្អូនក្លែងក្លាយ
27. ទាំងមានការនឿយហត់ និងលំបាក អត់ងងុយជាញឹកញាប់ ស្រេកឃ្លាន តមអាហារជាញឹកញាប់ រងា និងនៅអាក្រាតទៀតផង។
28. ក្រៅពីសេចក្ដីទាំងនេះ ខ្ញុំមានបន្ទុកជារៀងរាល់ថ្ងៃ ដែលជាការខ្វល់ខ្វាយចំពោះក្រុមជំនុំទាំងអស់
29. បើមានអ្នកណាម្នាក់ខ្សោយ តើខ្ញុំមិនខ្សោយទេឬ? បើមានអ្នកណាម្នាក់ត្រូវគេធ្វើឲ្យជំពប់ដួល តើខ្ញុំមិនឆេះឆួលទេឬ?
30. បើខ្ញុំត្រូវអួត ខ្ញុំនឹងអួតពីភាពកម្សោយរបស់ខ្ញុំ
31. ហើយព្រះជាម្ចាស់ និងព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច ព្រះអង្គជ្រាបថា ខ្ញុំមិនកុហកទេ។
32. នៅក្រុងដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាសបានយាមនៅទ្វារក្រុងដាម៉ាស់ដើម្បីចាប់ខ្ញុំ