16. បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។
17. គ្រប់ទាំងអំពើទុច្ចរិតជាបាប ហើយក៏មានបាប ដែលមិនបណ្ដាលឲ្យស្លាប់ដែរ។
18. យើងដឹងថា អស់អ្នកដែលកើតពីព្រះជាម្ចាស់ នោះមិនប្រព្រឹត្ដបាបឡើយ ព្រោះព្រះអង្គដែលប្រសូតពីព្រះជាម្ចាស់បានការពារអ្នកនោះ ហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ។
19. យើងដឹងថាយើងមកពីព្រះជាម្ចាស់ រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោមអំណាចរបស់អារក្សសាតាំង
20. ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
21. កូនតូចៗអើយ! ចូររក្សាខ្លួនឲ្យផុតពីការថ្វាយបង្គំរូបព្រះ។