19. ដ្បិតបើអ្នកណាម្នាក់រងទុក្ខដោយអយុត្តិធម៌ ហើយស៊ូទ្រាំដោយព្រោះស្គាល់បំណងរបស់ព្រះជាម្ចាស់ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គហើយ។
20. បើអ្នករាល់គ្នាស៊ូទ្រាំឲ្យគេវាយ ដោយព្រោះបានធ្វើបាប នោះតើមានកិត្ដិយសអ្វី? ប៉ុន្ដែបើអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ដោយព្រោះបានប្រព្រឹត្ដល្អ នោះទើបបានជាទីសព្វព្រះហឫទ័យដល់ព្រះជាម្ចាស់។
21. ដ្បិតព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមកសម្រាប់ការនេះឯង ព្រោះព្រះគ្រិស្ដក៏បានរងទុក្ខសម្រាប់អ្នករាល់គ្នាដែរ ដើម្បីទុកគំរូឲ្យអ្នករាល់គ្នាដើរតាមលំអានរបស់ព្រះអង្គ
22. ព្រះអង្គមិនដែលប្រព្រឹត្ដបាប ហើយក៏មិនដែលឃើញមានសេចក្ដីបោកប្រាស់ចេញពីព្រះឱស្ឋរបស់ព្រះអង្គដែរ។
23. ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។
24. ព្រះអង្គបានផ្ទុកបាបរបស់យើងក្នុងរូបកាយរបស់ព្រះអង្គនៅលើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯបាប ហើយរស់ខាងឯសេចក្ដីសុចរិតវិញ អ្នករាល់គ្នាក៏បានជាសះស្បើយដោយសាររបួសរបស់ព្រះអង្គ
25. ដ្បិតកាលពីដើមអ្នករាល់គ្នាប្រៀបដូចជាចៀមដែលវង្វង ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាបានត្រលប់មកឯអ្នកគង្វាល និងអ្នកមើលថែព្រលឹងរបស់អ្នករាល់គ្នាវិញហើយ។