5. និងការឈ្លោះប្រកែកមិនចេះចប់មិនចេះហើយរបស់មនុស្សដែលមានគំនិតស្អុយរលួយ ហើយគ្មានសេចក្ដីពិតក្នុងខ្លួន ព្រោះពួកគេស្មានថា ការគោរពកោតខ្លាចព្រះជាម្ចាស់ជាមធ្យោបាយនាំឲ្យបានកម្រៃ
6. ប៉ុន្ដែការគោរពកោតខ្លាចព្រះជាម្ចាស់ដោយចិត្ដស្កប់ស្កល់ នោះជាកម្រៃមួយធំបំផុត។
7. ដ្បិតយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកនេះទេ ហើយក៏មិនអាចយកអ្វីចេញពីពិភពលោកនេះបានដែរ
8. ដូច្នេះបើយើងមានអាហារ និងសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។
9. រីឯពួកអ្នកដែលចង់ធ្វើជាអ្នកមាន គេធ្លាក់ចូលក្នុងសេចក្ដីល្បួង និងអន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើនដែលធ្វើឲ្យឈឺចាប់ សេចក្ដីទាំងនេះពន្លិចមនុស្សទៅក្នុងសេចក្ដីវិនាស និងសេចក្ដីអន្តរាយ។