4. ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អ ដូច្នេះមិនត្រូវចោលអ្វីឡើយ នៅពេលទទួលដោយអរព្រះគុណហើយ
5. ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យទូលអង្វរ។
6. បើអ្នកបង្ហាញសេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នកដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។
7. ចូរបដិសេធរឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់ចុះ
8. ព្រោះការបង្វឹកខ្លួនប្រាណមានប្រយោជន៍បន្ដិចបន្ដួចទេ ប៉ុន្ដែការបង្វឹកខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់មានប្រយោជន៍សព្វបែបយ៉ាង ដ្បិតមានទាំងសេចក្ដីសន្យាសម្រាប់ជីវិតបច្ចុប្បន្ន និងជីវិតអនាគតផង។
9. ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង។
10. ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។
11. ចូរបង្គាប់ និងបង្រៀនសេចក្ដីទាំងនេះចុះ។
12. កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿខាងឯពាក្យសំដី ការប្រព្រឹត្ដិ សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។
13. ចូរយកចិត្ដទុកដាក់នឹងការអានគម្ពីរ ការលើកទឹកចិត្ដ និងសេចក្ដីបង្រៀនទម្រាំខ្ញុំមកដល់។
14. កុំធ្វេសប្រហែសនឹងអំណោយទានដែលស្ថិតនៅក្នុងអ្នកឡើយ ជាអំណោយទានដែលបានប្រទានមកអ្នកតាមរយៈការថ្លែងព្រះបន្ទូលដោយមានក្រុមចាស់ទុំបានដាក់ដៃលើអ្នកទៀតផង
15. ចូររិះគិតអំពីសេចក្ដីទាំងនេះ ហើយប្រព្រឹត្ដដោយឧស្សាហ៍ចុះ ដើម្បីឲ្យគ្រប់គ្នាបានឃើញការរីកចម្រើនរបស់អ្នក។
16. ចូរប្រយ័ត្នខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់សេចក្ដីទាំងនេះ ដ្បិតធ្វើដូច្នេះអ្នកនឹងសង្គ្រោះខ្លួនឯងផង និងពួកអ្នកដែលស្ដាប់អ្នកផង។