1. ប៉ុន្ដែព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយនឹងមានអ្នកខ្លះបោះបង់ជំនឿ ហើយចាប់អារម្មណ៍នឹងវិញ្ញាណបោកបញ្ឆោត និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
2. ដោយសារពាក្យពុតត្បុតរបស់ពួកកុហក ដែលមនសិការរបស់ពួកគេបានស្ពឹកអស់ហើយ
3. ពួកគេហាមឃាត់មិនឲ្យរៀបការ ហើយឲ្យតមអាហារដែលព្រះជាម្ចាស់បានបង្កើតមកសម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិតបានបរិភោគ ទាំងអរព្រះគុណ
4. ដ្បិតអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អ ដូច្នេះមិនត្រូវចោលអ្វីឡើយ នៅពេលទទួលដោយអរព្រះគុណហើយ
5. ព្រោះអាហារទាំងនោះបានញែកជាបរិសុទ្ធតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យទូលអង្វរ។
6. បើអ្នកបង្ហាញសេចក្ដីទាំងនេះដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងត្រលប់ជាអ្នកបម្រើដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ ហើយជាអ្នកដែលត្រូវបានចិញ្ចឹមដោយព្រះបន្ទូលនៃជំនឿ និងសេចក្ដីបង្រៀនដ៏ប្រសើរដែលអ្នកបានកាន់តាម។
7. ចូរបដិសេធរឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់ចុះ