គម្ពីរសញ្ញាថ្មី

១ ធីម៉ូថេ 3:2-6 Khmer Christian Bible (KCB)

2. ដូច្នេះ​អ្នក​មើល​ការ​ខុសត្រូវ​ ត្រូវ​តែ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ គឺ​មាន​ប្រពន្ធ​តែ​ម្នាក់​ ចេះ​ទប់ចិត្ដ​ ដឹង​ខុសត្រូវ​ មាន​កិរិយា​មាយាទ​ល្អ​ ចេះ​រាក់ទាក់​ ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​

3. មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ប៉ុន្ដែ​មាន​ចិត្ដ​ស្លូតបូត​ មិន​រករឿង​ឈ្លោះ​ប្រកែក​ មិន​ស្រឡាញ់​លុយ​

4. ចេះ​គ្រប់គ្រង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​ ទាំង​ឲ្យ​កូនៗ​ចុះចូល​ដោយ​ការ​គោរព​ទាំង​ស្រុង​

5. (បើ​អ្នកណា​ម្នាក់​មិន​ចេះ​គ្រប់គ្រង​គ្រួសារ​របស់​ខ្លួន​ផង​ តើ​ឲ្យ​គាត់​មើល​ថែ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​បាន​យ៉ាង​ដូច​ម្ដេច?)​

6. ហើយ​អ្នក​មើល​ខុសត្រូវ​នោះ​ មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ឡើយ​ ក្រែង​លោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ​

សូមអានជំពូកពេញលេញ ១ ធីម៉ូថេ 3