2. បើអ្នកណាម្នាក់ស្មានថាខ្លួនចេះអ្វីមួយ អ្នកនោះមិនទាន់ចេះតាមដែលខ្លួនត្រូវចេះទេ
3. ប៉ុន្ដែបើអ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។
4. ដូច្នេះចំពោះការបរិភោគសំណែនដល់រូបព្រះ គឺយើងដឹងហើយថា រូបព្រះនៅក្នុងលោកិយនេះគ្មានបានការអ្វីឡើយ ហើយយើងដឹងទៀតថា ក្រៅពីព្រះជាម្ចាស់ គ្មានព្រះឯណាទៀតឡើយ
5. ដ្បិតទោះបីជាមានអ្វីៗដែលគេហៅថាព្រះ ទាំងនៅលើមេឃ ឬនៅលើដី ហើយទោះបីជាមានព្រះច្រើន និងព្រះអម្ចាស់ច្រើនក៏ដោយ
6. ក៏យើងមានព្រះជាម្ចាស់តែមួយប៉ុណ្ណោះ គឺជាព្រះវរបិតាដែលបានបង្កើតរបស់សព្វសារពើ ព្រមទាំងយើងដែលសម្រាប់ព្រះអង្គដែរ ហើយយើងមានព្រះអម្ចាស់យេស៊ូគ្រិស្ដតែមួយប៉ុណ្ណោះ ដែលរបស់សព្វសារពើបានកើតមកដោយសារព្រះអង្គ ហើយយើងក៏កើតមកដោយសារព្រះអង្គដែរ
7. ប៉ុន្ដែមិនមែនមនុស្សទាំងអស់មានការចេះដឹងបែបនេះទេ ដ្បិតមានអ្នកខ្លះ ដោយសារតែធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ បានជាគេបរិភោគសំណែនដល់រូបព្រះ ដូច្នេះហើយមនសិការទន់ខ្សោយរបស់គេត្រលប់ជាស្មោកគ្រោក។
8. ប៉ុន្ដែអាហារមិនធ្វើឲ្យយើងឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឡើយ ដ្បិតទោះបីយើងមិនបរិភោគ ក៏មិនអាក្រក់ជាងមុន ហើយបើយើងបរិភោគនោះ ក៏មិនប្រសើរជាងមុនដែរ
9. ប៉ុន្ដែចូរប្រយ័ត្នក្រែងលោ សិទ្ធិរបស់អ្នករាល់គ្នានេះត្រលប់ជាធ្វើឲ្យពួកអ្នកទន់ខ្សោយជំពប់ដួលតាមរបៀបណាមួយ