15. ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ
16. ដូច្នេះ ខ្ញុំដាស់តឿនអ្នករាល់គ្នាឲ្យយកគំរូតាមខ្ញុំចុះ
17. ដោយហេតុនេះ ខ្ញុំបានចាត់ធីម៉ូថេជាកូនជាទីស្រឡាញ់ និងជាទីទុកចិត្ដរបស់ខ្ញុំនៅក្នុងព្រះអម្ចាស់ឲ្យមកឯអ្នករាល់គ្នា គាត់នឹងរំឭកអ្នករាល់គ្នាអំពីរបៀបរស់នៅរបស់ខ្ញុំនៅក្នុងព្រះគ្រិស្ដយេស៊ូដែលខ្ញុំបានបង្រៀនដល់ក្រុមជំនុំទាំងអស់នៅគ្រប់ទីកន្លែង។
18. អ្នកខ្លះអួតខ្លួន ហាក់ដូចជាខ្ញុំមិនមកជួបអ្នករាល់គ្នាទៀត
19. ប៉ុន្ដែបើព្រះអម្ចាស់មានបំណង ខ្ញុំនឹងមកជួបអ្នករាល់គ្នាឆាប់ៗនេះ ហើយខ្ញុំចង់ស្គាល់អំណាចរបស់ពួកអ្នកអួតខ្លួនទាំងនោះ គឺមិនមែនពាក្យសំដីរបស់ពួកគេប៉ុណ្ណោះទេ
20. ដ្បិតនគររបស់ព្រះជាម្ចាស់មិនស្ថិតលើពាក្យសំដីឡើយ គឺស្ថិតលើអំណាចវិញ
21. តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?