3. ពួកគេទាំងអស់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ
4. ពួកគេទាំងអស់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយ ព្រោះពួកគេបានផឹកទឹកចេញពីថ្មដាខាងវិញ្ញាណ ដែលបានមកតាមពួកគេ ហើយថ្មដានោះជាព្រះគ្រិស្ដ
5. ប៉ុន្ដែពួកគេភាគច្រើនបានធ្វើឲ្យព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ ដូច្នេះពួកគេបានដួលស្លាប់រាត់រាយនៅទីរហោឋាន។
6. ហេតុការណ៍ទាំងនេះបានកើតឡើងទុកជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ដូចជាពួកគេ
7. ឬថ្វាយបង្គំរូបព្រះដូចជាពួកគេឡើយ ដូចមានសេចក្ដីចែងទុកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក និងបានក្រោកឡើងលេងសប្បាយ»
8. កុំប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចជាពួកគេខ្លះបានប្រព្រឹត្ដ ហើយមានពីរម៉ឺនបីពាន់នាក់បានដួលស្លាប់ក្នុងរយៈពេលតែមួយថ្ងៃ
9. កុំល្បងនឹងព្រះគ្រិស្ដដូចជាពួកគេខ្លះបានល្បង ហើយត្រូវស្លាប់ដោយពស់ចឹក
10. កុំរអ៊ូរទាំដូចជាពួកគេខ្លះបានរអ៊ូរទាំ ហើយត្រូវបានសម្លាប់ដោយមច្ចុរាជនោះឡើយ
11. ហេតុការណ៍ទាំងនេះបានកើតឡើងដល់ពួកគេទុកជាគំរូ និងត្រូវបានចែងទុកសម្រាប់ការព្រមានដល់យើងដែលរស់នៅសម័យចុងក្រោយនេះ។
12. ដូច្នេះអ្នកដែលស្មានថា ខ្លួនឈរមាំមួនហើយ ចូរប្រយ័ត្ន ក្រែងលោដួល
13. គ្មានសេចក្ដីល្បួងណាកើតឡើងចំពោះអ្នករាល់គ្នាទេ ក្រៅពីសេចក្ដីល្បួងទូទៅសម្រាប់មនុស្សលោក រីឯព្រះជាម្ចាស់ស្មោះត្រង់ ព្រះអង្គនឹងមិនបណ្តោយឲ្យអ្នករាល់គ្នាត្រូវល្បួងហួសពីអ្វីដែលអ្នករាល់គ្នាអាចទ្រាំបានឡើយ គឺព្រះអង្គនឹងប្រទានផ្លូវចេញនៅពេលមានសេចក្ដីល្បួង ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
14. ហេតុនេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរគេចឲ្យផុតពីការថ្វាយបង្គំរូបព្រះ។
15. ខ្ញុំនិយាយដូចជានិយាយទៅកាន់មនុស្សឆ្លាត ចូរអ្នករាល់គ្នាវិនិច្ឆ័យអំពីអ្វីដែលខ្ញុំនិយាយចុះ
16. តើពែងនៃព្រះពរដែលយើងអរព្រះគុណ មិនមែនជាការរួមចំណែកក្នុងឈាមរបស់ព្រះគ្រិស្ដទេឬ? តើនំប៉័ងដែលយើងកាច់ មិនមែនជាការរួមចំណែកក្នុងរូបកាយរបស់ព្រះគ្រិស្ដទេឬ?