7. ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ
8. ដែលព្រះអង្គធ្វើឲ្យចម្រើនឡើងនៅក្នុងយើង ទាំងខាងប្រាជ្ញា និងការយល់ដឹងគ្រប់បែបយ៉ាង
9. ទាំងបង្ហាញឲ្យយើងស្គាល់សេចក្ដីអាថ៌កំបាំងនៃបំណងរបស់ព្រះអង្គ ស្របតាមការសព្វព្រះហឫទ័យរបស់ព្រះអង្គដែលបានគ្រោងទុកនៅក្នុងព្រះមួយអង្គនោះ
10. ហើយឲ្យគម្រោងនោះបានសម្រេចនៅពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងព្រះគ្រិស្ដ គឺទាំងអ្វីៗនៅស្ថានសួគ៌ និងនៅផែនដី