1. ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់
2. សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។
3. បើព្រះជាម្ចាស់អនុញ្ញាត នោះយើងនឹងធ្វើការនេះ។
4. ដ្បិតអស់អ្នកដែលបានទទួលពន្លឺម្ដងហើយ ព្រមទាំងបានភ្លក់អំណោយទានពីស្ថានសួគ៌ បានត្រលប់ជាដៃគូនឹងព្រះវិញ្ញាណបរិសុទ្ធ
5. បានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះជាម្ចាស់ និងអំណាចនៃលោកខាងមុខរួចហើយ
6. ប៉ុន្ដែបានធ្លាក់ចុះវិញ អ្នកទាំងនោះមិនអាចប្រែចិត្តជាថ្មីម្ដងទៀតបានឡើយ ព្រោះពួកគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ទាំងធ្វើឲ្យព្រះអង្គអាម៉ាស់ជាសាធារណៈទៀតផង។
7. ដ្បិតដីណាស្រូបទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយបង្កើតដំណាំដ៏មានប្រយោជន៍ដល់អស់អ្នកភ្ជួររាស់ ដីនោះក៏ទទួលបានព្រះពរមកពីព្រះជាម្ចាស់ដែរ
8. ប៉ុន្ដែបើដីនោះដុះសុទ្ធតែបន្លា និងកន្ត្រើយវិញ ដីនោះគ្មានតម្លៃសោះឡើយ បន្ដិចទៀតនឹងត្រូវបណ្តាសារ ហើយនៅទីបញ្ចប់នឹងត្រូវគេដុតចោលតែម្ដង។