10. ហើយថា៖ «ឱព្រះអម្ចាស់អើយ! កាលដើមដំបូង ព្រះអង្គបានបង្កើតផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ដរបស់ព្រះអង្គដែរ
11. របស់ទាំងនោះនឹងសាបសូន្យទៅ ប៉ុន្ដែព្រះអង្គនៅស្ថិតស្ថេរជានិច្ច។ របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់
12. ហើយព្រះអង្គនឹងឆ្មូលរបស់ទាំងនោះដូចជាឆ្មូលសម្លៀកបំពាក់ របស់ទាំងនោះនឹងប្រែប្រួលទៅដូចជាសម្លៀកបំពាក់ដែរ ប៉ុន្ដែព្រះអង្គនៅដដែល ព្រះជន្មរបស់ព្រះអង្គមិនផុតឡើយ»។
13. តើព្រះអង្គធ្លាប់មានបន្ទូលទៅកាន់ទេវតាណាដែរឬទេ ថា៖ «ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកជាកំណល់ជើងរបស់អ្នក»?