1. ក្រោយមក ព្រះអង្គបានយាងពីក្រុងមួយទៅក្រុងមួយ និងពីភូមិមួយទៅភូមិមួយ ទាំងបង្រៀន និងប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ឯសាវកទាំងដប់ពីរបាននៅជាមួយព្រះអង្គដែរ
2. ព្រមទាំងស្ដ្រីខ្លះដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺផ្សេងៗ និងពីវិញ្ញាណអាក្រក់ទាំងឡាយដែរ គឺនាងម៉ារាហៅថា អ្នកក្រុងម៉ាក់ដាឡា ដែលមានអារក្សចំនួនប្រាំពីរបានចេញពីនាង
3. និងនាងយ៉ូអាណាន់ប្រពន្ធលោកឃូសាជាអ្នកបម្រើស្ដេចហេរ៉ូឌ នាងស៊ូសាន ព្រមទាំងពួកស្ដ្រីជាច្រើនទៀតដែលបានផ្គត់ផ្គង់ដល់ព្រះអង្គ និងពួកសាវកដោយទ្រព្យសម្បត្ដិរបស់ពួកគេ។