18. «ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានសណ្ឋិតលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងតាំងដល់ខ្ញុំដើម្បីប្រកាសដំណឹងល្អដល់ពួកអ្នកក្រ គឺព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសអំពីការដោះលែងដល់ពួកអ្នកជាប់ជាឈ្លើយ និងអំពីការប្រោសឲ្យភ្លឺដល់ពួកមនុស្សខ្វាក់ ហើយឲ្យរំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនឲ្យមានសេរីភាព
19. ព្រមទាំងប្រកាសពីឆ្នាំនៃសេចក្ដីមេត្ដារបស់ព្រះអម្ចាស់»
20. ហើយព្រះអង្គក៏មូរអត្ថបទគម្ពីរប្រគល់ទៅឲ្យអ្នកថែរក្សាវិញ នោះភ្នែករបស់មនុស្សទាំងអស់ក្នុងសាលាប្រជុំបានសម្លឹងមើលព្រះអង្គគ្រប់ៗគ្នា។
21. ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀកបានសម្រេចហើយ»។
22. ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
23. ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថាបានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះជាស្រុករបស់ខ្លួនអ្នកដែរ»។
24. ព្រះអង្គមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនាំព្រះបន្ទូលមិនបានទទួលការស្វាគមន៍នៅក្នុងស្រុកកំណើតរបស់ខ្លួនទេ
25. ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្ដីពិតថា នៅជំនាន់លោកអេលីយ៉ា មានស្ដ្រីមេម៉ាយជាច្រើននៅក្នុងអ៊ីស្រាអែល កាលនោះមេឃរាំងបីឆ្នាំប្រាំមួយខែបណ្ដាលឲ្យមានគ្រោះអត់ឃ្លានជាខ្លាំងនៅលើទឹកដីទាំងមូល