20. នោះធ្វើឲ្យស្ដេចប្រព្រឹត្ដកាន់តែអាក្រក់ថែមទៀត គឺចាប់លោកយ៉ូហានដាក់គុក។
21. កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ
22. ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកមានរូបរាងដូចជាសត្វព្រាប សណ្ឋិតលើព្រះអង្គ ហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មកថា៖ «អ្នកជាបុត្រជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងអ្នកណាស់»។
23. កាលព្រះយេស៊ូចាប់ផ្ដើមការងារព្រះអង្គ ព្រះអង្គមានអាយុប្រហែលសាមសិបឆ្នាំ ហើយតាមសេចក្ដីសន្និដ្ឋានពីប្រជាជន ព្រះអង្គជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកហេលី
24. លោកហេលីជាកូនលោកម៉ាថាត់ លោកម៉ាថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនលោកយ៉ូសែប
25. លោកយ៉ូសែបជាកូនលោកម៉ាត់ធាស លោកម៉ាត់ធាសជាកូនលោកអេម៉ុស លោកអេម៉ុសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកៃ
26. លោកណាកៃជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកសេម៉ី លោកសេម៉ីជាកូនលោកយ៉ូសិក លោកយ៉ូសិកជាកូនលោកយូដា
27. លោកយូដាជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាកូនលោករេសា លោករេសាជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី
28. លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើ
29. លោកអ៊ើជាកូនលោកយ៉ូសេ លោកយ៉ូសេជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរិម លោកយ៉ូរិមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី
30. លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនលោកយ៉ូសែប លោកយ៉ូសែបជាកូនលោកយ៉ូណាម លោកយ៉ូណាមជាកូនលោកអេលាគីម
31. លោកអេលាគីមជាកូនលោកម៉េលាស លោកម៉េលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាកូនស្ដេចដាវីឌ