11. តើមានឪពុកណាក្នុងចំណោមអ្នករាល់គ្នាឲ្យពស់វែកដល់កូន ពេលកូនសុំត្រីដែរឬទេ?
12. ឬឲ្យខ្យាដំរីដល់កូន ពេលកូនសុំពងមាន់ដែរឬទេ?
13. ដូច្នេះបើអ្នករាល់គ្នាជាមនុស្សអាក្រក់ចេះឲ្យអំណោយល្អៗដល់កូន នោះព្រះវរបិតារបស់អ្នករាល់គ្នាដែលនៅស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដល់អ្នកដែលសុំពីព្រះអង្គលើសជាងនេះទៅទៀត!»
14. ព្រះយេស៊ូកំពុងបណ្ដេញអារក្សដែលបានធ្វើឲ្យមនុស្សគ ពេលវាចេញហើយ មនុស្សគនោះក៏អាចនិយាយបានវិញ ហើយបណ្ដាជននឹកអស្ចារ្យ
15. ប៉ុន្ដែមានអ្នកខ្លះក្នុងចំណោមពួកគេនិយាយថា៖ «អ្នកនេះបណ្ដេញពួកអារក្សដោយសារមេអារក្សបេលសេប៊ូលទេតើ»
16. អ្នកខ្លះទៀតល្បងលព្រះអង្គ ដោយរកទីសំគាល់នៃស្ថានសួគ៌ពីព្រះអង្គ
17. ប៉ុន្ដែកាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «នគរណាបែកបាក់គ្នា នោះវិនាសហើយ ឯគ្រួសារណាបែកបាក់គ្នា នោះដួលរលំហើយ