23. ដ្បិតព្រះអង្គធ្វើដូច្នេះ ដើម្បីឲ្យរបស់ដែលបានទទួលសេចក្ដីមេត្ដាដែលព្រះអង្គបានរៀបចំទុកជាមុនសម្រាប់សិរីរុងរឿង បានស្គាល់សិរីរុងរឿងដ៏បរិបូររបស់ព្រះអង្គ
24. គឺយើងដែលព្រះជាម្ចាស់បានត្រាស់ហៅ មិនត្រឹមតែពីក្នុងចំណោមជនជាតិយូដាប៉ុណ្ណោះទេ គឺពីចំណោមសាសន៍ដទៃដែរ។
25. ដូចដែលព្រះអង្គមានបន្ទូលក្នុងគម្ពីរហូសេថា៖ «យើងនឹងហៅប្រជារាស្ដ្រដែលមិនមែនជារាស្ដ្ររបស់យើងថា ជារាស្ដ្ររបស់យើង ហើយហៅអ្នកដែលយើងមិនបានស្រឡាញ់ថា ជាទីស្រឡាញ់របស់យើង
26. ព្រមទាំងត្រង់កន្លែងដែលបានប្រកាសថា អ្នករាល់គ្នាមិនមែនប្រជារាស្ដ្ររបស់យើងទេ កន្លែងនោះពួកគេនឹងត្រូវបានហៅថា ជាកូនរបស់ព្រះដ៏មានព្រះជន្មរស់វិញ»។
27. ឯលោកអេសាយវិញ គាត់បានប្រកាសអំពីជនជាតិអ៊ីស្រាអែលថា៖ «ទោះបីកូនចៅរបស់ជនជាតិអ៊ីស្រាអែលមានចំនួនច្រើនដូចខ្សាច់នៅសមុទ្រក៏ដោយ ក៏មានតែអ្នកដែលនៅសល់ប៉ុណ្ណោះដែលនឹងបានសង្គ្រោះ
28. ដ្បិតព្រះអម្ចាស់នឹងសម្រេចព្រះបន្ទូលរបស់ព្រះអង្គសព្វគ្រប់នៅលើផែនដីនេះដោយមិនបង្អង់ឡើយ»។
29. ដូចដែលលោកអេសាយបានថ្លែងទុកពីមុនថា៖ «បើព្រះអម្ចាស់នៃពួកពលបរិវារមិនទុកពូជឲ្យយើងទេ នោះយើងបានត្រឡប់ដូចជាក្រុងសូដុម និងក្រុងកូម៉ូរ៉ាជាមិនខានហើយ»។
30. ដូច្នេះ តើយើងនិយាយយ៉ាងដូចម្ដេចអំពីសាសន៍ដទៃដែលមិនបានសង្វាតរកសេចក្ដីសុចរិតទទួលបានសេចក្ដីសុចរិត ជាសេចក្ដីសុចរិតដោយសារជំនឿ
31. ឯជនជាតិអ៊ីស្រាអែលដែលសង្វាតធ្វើតាមក្រឹត្យវិន័យនៃសេចក្ដីសុចរិតវិញ ពួកគេមិនបានសម្រេចតាមក្រឹត្យវិន័យឡើយ
32. ហេតុអ្វី? ព្រោះពួកគេពឹងលើការប្រព្រឹត្ដិ មិនមែនពឹងលើជំនឿ គឺពួកគេបានជំពប់នឹងថ្មដែលនាំឲ្យគេជំពប់ដួល
33. ដូចមានសេចក្ដីចែងទុកថា៖ «យើងបានដាក់ថ្មដែលនាំឲ្យជំពប់ដួលមួយនៅក្រុងស៊ីយ៉ូន ហើយជាផ្ទាំងថ្មដែលរវាទចិត្ដ ប៉ុន្ដែអ្នកណាជឿលើថ្មនោះ អ្នកនោះនឹងមិនត្រូវខកចិត្ដឡើយ»។