2. ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ?
3. គឺគាត់ទូលថា៖ «ព្រះអម្ចាស់អើយ! ពួកគេបានសម្លាប់ពួកអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គ ហើយរំលំកន្លែងថ្វាយតង្វាយទាំងឡាយរបស់ព្រះអង្គចោល នៅសល់តែខ្ញុំម្នាក់ប៉ុណ្ណោះ រួចពួកគេរកសម្លាប់ខ្ញុំទៀត!»
4. តើព្រះជាម្ចាស់មានបន្ទូលឆ្លើយទៅគាត់យ៉ាងដូចម្ដេច? គឺព្រះអង្គឆ្លើយថា៖ «យើងបានរក្សាមនុស្សប្រាំពីរពាន់នាក់ទុកសម្រាប់យើង ជាពួកអ្នកដែលមិនលុតជង្គង់នៅចំពោះមុខព្រះបាល»។
5. ដូច្នេះដែរ នៅបច្ចុប្បន្ននេះ ក៏មានអ្នកនៅសល់ដែលព្រះអង្គបានជ្រើសរើសដោយសារព្រះគុណ
6. ហើយបើដោយសារព្រះគុណមែន នោះមិនត្រូវអាងលើការប្រព្រឹត្តិទៀតទេ បើមិនដូច្នេះទេ ព្រះគុណមិនមែនជាព្រះគុណទៀតទេ។
7. តើយ៉ាងដូចម្ដេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរក នោះមិនបានទទួលឡើយ ប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួល ឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្ដរឹងរូស
8. ដូចមានសេចក្ដីចែងទុកថា៖ «ព្រះជាម្ចាស់ប្រទានវិញ្ញាណស្ពឹកស្រពន់ និងភ្នែកដែលមើលមិនឃើញ ហើយត្រចៀកដែលស្ដាប់មិនឮដល់ពួកគេរហូតមកដល់សព្វថ្ងៃនេះ»។
9. ឯស្ដេចដាវីឌវិញនិយាយថា៖ «សូមឲ្យតុរបស់ពួកគេត្រលប់ជាអង្គប់ ជាអន្ទាក់ ជារបស់ដែលធ្វើឲ្យជំពប់ដួល និងជាសំណងដល់ពួកគេវិញចុះ
10. សូមឲ្យភ្នែករបស់ពួកគេងងឹតមើលមិនឃើញ ហើយឲ្យខ្នងរបស់ពួកគេកោងរហូត»។
11. ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។
12. បើកំហុសរបស់ពួកគេនាំភាពចម្រើនដល់ពិភពលោក ហើយការអន់ថយរបស់ពួកគេ នាំភាពចម្រើនដល់សាសន៍ដទៃយ៉ាងនេះទៅហើយ ចុះទម្រាំភាពពេញលក្ខណៈរបស់ពួកគេវិញ នោះនឹងនាំនូវការប្រសើរច្រើនលើសលប់យ៉ាងណាទៅទៀត!
13. ខ្ញុំនិយាយទៅអ្នករាល់គ្នាជាសាសន៍ដទៃ ព្រោះខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ បានជាខ្ញុំលើកតម្កើងការងាររបស់ខ្ញុំនេះ
14. ហើយប្រហែលជាខ្ញុំអាចធ្វើឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន ដើម្បីឲ្យពួកគេខ្លះទទួលបានសេចក្ដីសង្គ្រោះ។
15. បើការដែលពួកគេត្រូវបដិសេធ នាំសេចក្ដីផ្សះផ្សាដល់ពិភពលោកយ៉ាងនេះទៅហើយ ចុះទម្រាំបើពួកគេត្រូវទទួលយកវិញ នោះតើមិនមែនជាការមានជីវិតរស់ឡើងវិញពីសេចក្ដីស្លាប់ទេឬ?
16. បើមួយចំណិតដំបូងនៃតង្វាយបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធដែរ ហើយបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
17. យ៉ាងណាក្ដី បើមែកខ្លះត្រូវកាច់ចេញ ហើយអ្នកដែលជាដើមអូលីវព្រៃត្រូវបានផ្សាំក្នុងចំណោមមែកទាំងនោះ ព្រមទាំងស្រូបយកជីវជាតិពីឫសដើមអូលីវស្រុកជាមួយមែកផ្សេងទៀតទៅហើយ