32. ពួកទាហានក៏មកបំបាក់ជើងអ្នកទីមួយ ហើយជើងម្នាក់ទៀតដែលត្រូវបានឆ្កាងក្បែរព្រះអង្គ
33. ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ
34. ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក
35. រីឯអ្នកដែលបានឃើញ គាត់បានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់គាត់ពិតប្រាកដ រួចគាត់ដឹងថាគាត់និយាយពិត ដើម្បី ឲ្យអ្នករាល់គ្នាអាចជឿបានដែរ។
36. ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ
37. និងបទគម្ពីរមួយទៀតដែលចែងថា ពួកគេនឹងពិនិត្យមើលព្រះអង្គដែលពួកគេបានចាក់។
38. ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេបានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែបក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែបជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។
39. រីឯលោកនីកូដេមដែលបានទៅជួបព្រះយេស៊ូទាំងយប់កាលពីមុនក៏បានមកជាមួយដែរ ហើយគាត់បានយកល្បាយជ័រក្រអូប និងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាមមកជាមួយ។
40. ពេលនោះពួកគេបានយកសពព្រះយេស៊ូមករុំជាមួយគ្រឿងក្រអូប និងក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសពរបស់ជនជាតិយូដា។
41. នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះមានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានផ្នូរមួយថ្មីដែលមិនទាន់បានបញ្ចុះសពណានៅឡើយ
42. ដូច្នេះពួកគាត់ក៏បញ្ចុះសពព្រះយេស៊ូនៅទីនោះ ដ្បិតផ្នូរនោះនៅជិត ហើយនោះជាថ្ងៃរៀបចំរបស់ជនជាតិយូដាផង។