13. ព្រោះពួកគេជាអ្នកស៊ីឈ្នួល ពួកគេមិនយកចិត្តទុកដាក់ចំពោះចៀមឡើយ។
14. ខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំ
15. ដូចដែលព្រះវរបិតាស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់ព្រះវរបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំដើម្បីចៀម។
16. ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
17. ហេតុនេះហើយបានជាព្រះវរបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំលះបង់ជីវិតរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទទួលបានជីវិតមកវិញ
18. គ្មានអ្នកណាដកយកជីវិតពីខ្ញុំទេ គឺខ្ញុំលះបង់ជីវិតដោយខ្លួនខ្ញុំវិញ ខ្ញុំមានសិទ្ធិអំណាចលះបង់ជីវិតនេះ ហើយក៏មានសិទ្ធិអំណាចទទួលយកវិញដែរ ហើយសេចក្ដីបង្គាប់នេះ ខ្ញុំបានទទួលពីព្រះវរបិតារបស់ខ្ញុំមក»។
19. ដោយសារតែពាក្យទាំងនេះ មានការបែកបាក់គ្នាម្ដងក្នុងចំណោមពួកជនជាតិយូដា
20. ហើយពួកគេជាច្រើននិយាយថា៖ «អ្នកនេះមានអារក្សចូលរហូតដល់ឆ្កួតហើយ ហេតុអ្វីបានជាពួកអ្នកស្តាប់វា?»
21. ប៉ុន្ដែអ្នកខ្លះទៀតនិយាយថា៖ «ពាក្យទាំងនេះមិនមែនជាសំដីរបស់មនុស្សអារក្សចូលទេ តើអារក្សអាចធ្វើឲ្យភ្នែករបស់មនុស្សខ្វាក់ភ្លឺបានដែរឬទេ?»
22. ពេលនោះជារដូវរងា ហើយពួកគេកំពុងធ្វើបុណ្យឆ្លងព្រះវិហារនៅក្រុងយេរូសាឡិម
23. ហើយនៅក្នុងព្រះវិហារ ព្រះយេស៊ូកំពុងយាងចុះឡើងនៅក្នុងសាលាសំណាក់សាឡូម៉ូន
24. នោះមានពួកជនជាតិយូដាចោមរោមព្រះអង្គ ទាំងទូលសួរថា៖ «តើឲ្យចិត្ដរបស់យើងនៅរារែកដល់ពេលណា? បើអ្នកជាព្រះគ្រិស្ដមែន សូមប្រាប់យើងត្រង់ៗមក»