5. ប៉ុន្ដែនៅក្នុងចំណោមអ្នករាល់គ្នា បើមានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះទូលសុំព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សទាំងអស់ដោយសប្បុរស និងមិនបន្ទោសចុះ នោះព្រះអង្គនឹងប្រទានឲ្យមិនខាន
6. ប៉ុន្ដែអ្នកនោះត្រូវទូលសុំដោយជំនឿឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកណាដែលសង្ស័យ អ្នកនោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បោកបក់កម្រើកចុះឡើង។
7. ចូរកុំឲ្យអ្នកនោះនឹកស្មានថាខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឲ្យសោះ
8. ព្រោះគេជាមនុស្សមានចិត្ដពីរ មិននឹងនក្នុងការប្រព្រឹត្ដិទាំងស្រុងរបស់ខ្លួនទេ។
9. ចូរបងប្អូនដែលក្រីក្រមានមោទនៈភាពឡើង ដោយព្រោះបានថ្កើងឡើង
10. ហើយអ្នកមានក៏មានមោទនៈភាពដែរ ដោយព្រោះបានបន្ទាបចុះ ព្រោះគេនឹងវិនាសទៅដូចជាផ្កាស្មៅ។
11. ពេលថ្ងៃរះឡើងពេញកំដៅ ស្មៅក៏ក្រៀមស្វិត ហើយផ្កាស្មៅក៏រុះរោយ រីឯសម្រស់របស់វាក៏បាត់បង់ដែរ ដូច្នេះអ្នកមាននឹងវិនាសទៅជាយ៉ាងនោះដែរនៅក្នុងដំណើរជីវិតរបស់ខ្លួន។
12. មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថាខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។
13. កាលណាជួបសេចក្ដីល្បួង កុំឲ្យអ្នកណាម្នាក់និយាយថាព្រះជាម្ចាស់ល្បួងខ្ញុំឡើយ ដ្បិតការអាក្រក់មិនអាចល្បួងព្រះជាម្ចាស់បានទេ ហើយព្រះអង្គក៏មិនល្បួងអ្នកណាដែរ
14. ព្រោះការដែលម្នាក់ៗជួបសេចក្ដីល្បួង គឺដោយសារត្រូវសេចក្ដីប៉ងប្រាថ្នារបស់ខ្លួនទាក់ទាញ និងលួងលោមប៉ុណ្ណោះ។
15. ពេលសេចក្ដីប៉ងប្រាថ្នាចាប់កំណើត នោះសម្រាលបានបាប ហើយពេលបាបពេញវ័យឡើង នោះក៏បង្កើតបានសេចក្ដីស្លាប់។