8. ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្តិសមនឹងការប្រែចិត្ដចុះ
9. ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។
10. ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះ រាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង
11. ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ដ ប៉ុន្ដែព្រះអង្គដែលមកក្រោយខ្ញុំ មានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្តិសមនឹងដោះស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ
12. ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដ ហើយព្រះអង្គនឹងសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ព្រះអង្គនឹងប្រមូលស្រូវដាក់ក្នុងជង្រុក ប៉ុន្ដែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
13. បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់
14. ប៉ុន្ដែលោកយ៉ូហានបានព្យាយាមឃាត់ព្រះអង្គដោយទូលថា៖ «ខ្ញុំត្រូវការទទួលពិធីជ្រមុជទឹកពីលោក ម្ដេចក៏លោកមករកខ្ញុំវិញដូច្នេះ?»
15. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលឆ្លើយទៅគាត់ថា៖ «ចូរធ្វើឥឡូវនេះចុះ ដ្បិតនេះជាការសមគួរ ដើម្បីឲុ្យយើងសម្រេចតាមគ្រប់សេចក្ដីសុចរិតទាំងអស់» គាត់ក៏យល់ព្រមនឹងព្រះអង្គ។