10. ព្រះអង្គមានបន្ទូលទៅគេទៀតថា៖ «ចូរស្នាក់នៅផ្ទះដែលអ្នករាល់គ្នាបានចូលរហូតដល់ចាកចេញពីទីនោះ
11. ឯកន្លែងណាដែលមិនទទួល ឬមិនស្ដាប់អ្នក ចូររលាស់ធូលីដីពីបាតជើងអ្នក ពេលចេញពីទីនោះ ទុកជាទីបន្ទាល់ដល់គេ»
12. ដូច្នេះ ពួកគេក៏ចេញទៅ និងប្រកាសឲ្យមនុស្សប្រែចិត្ដ
13. និងបណ្ដេញវិញ្ញាណអាក្រក់ជាច្រើន ទាំងចាក់ប្រេងតាំងលើអ្នកជំងឺជាច្រើនឲ្យបានជា។
14. ស្ដេចហេរ៉ូឌបានឮពីការនេះ ដ្បិតព្រះនាមព្រះអង្គល្បីល្បាញ ហើយគេនិយាយថា៖ «លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយ បានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»
15. ប៉ុន្ដែអ្នកខ្លះនិយាយថា៖ «ជាលោកអេលីយ៉ា» អ្នកខ្លះទៀតនិយាយថា៖ «ជាអ្នកនាំព្រះបន្ទូលម្នាក់ក្នុងចំណោមអ្នកនាំព្រះបន្ទូលជំនាន់មុន»