1. មានបុរសម្នាក់ឈ្មោះអាណានាស និងប្រពន្ធរបស់គាត់ឈ្មោះសាភីរ៉ា បានលក់ទ្រព្យសម្បត្ដិរបស់ខ្លួន
2. ប៉ុន្ដែគាត់បានលាក់មួយចំណែកនៃប្រាក់លក់ទ្រព្យនោះទុកសម្រាប់ខ្លួនឯង ដោយមានការដឹងឮពីប្រពន្ធដែរ ហើយគាត់បានយកមួយចំណែកទៀតមកដាក់នៅទៀបជើងរបស់ពួកសាវក។
3. ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
4. កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!»
5. កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។
6. ពេលនោះ ពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។
7. ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។