7. ព្រះបន្ទូលសន្យានេះហើយដែលកុលសម្ព័ន្ធទាំងដប់ពីររបស់យើងសង្ឃឹមថានឹងទទួលបាន ដោយការខិតខំបម្រើព្រះជាម្ចាស់ទាំងយប់ទាំងថ្ងៃ ឱព្រះរាជាអើយ! ពួកជនជាតិយូដាបានចោទប្រកាន់ខ្ញុំដោយសារសេចក្ដីសង្ឃឹមនេះហើយ
8. ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកការដែលព្រះជាម្ចាស់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ជាការមិនគួរឲ្យជឿដូច្នេះ?
9. ខ្ញុំផ្ទាល់ក៏ធ្លាប់គិតថា ត្រូវតែធ្វើកិច្ចការប្រឆាំងជាច្រើនទាស់នឹងនាមព្រះយេស៊ូអ្នកក្រុងណាសារ៉ែត
10. ខ្ញុំបានធ្វើដូច្នេះនៅក្រុងយេរូសាឡិម ហើយខ្ញុំបានទទួលសិទ្ធិអំណាចពីសម្ដេចសង្ឃឲ្យចាប់ពួកបរិសុទ្ធជាច្រើនដាក់គុក ព្រមទាំងយល់ព្រមពេលគេសម្លាប់អ្នកទាំងនោះទៀតផង
11. ខ្ញុំដាក់ទោសពួកគេជាញឹកញាប់ នៅតាមសាលាប្រជុំទាំងឡាយ ខ្ញុំបានបង្ខំពួកគេឲ្យប្រមាថព្រះជាម្ចាស់ ហើយដោយខឹងពួកគេកាន់តែខ្លាំង ខ្ញុំក៏បៀតបៀនពួកគេរហូតដល់ក្រុងដទៃទៀត។
12. ដូច្នេះហើយខ្ញុំបានធ្វើដំណើរទៅក្រុងដាម៉ាស់ដោយមានសិទ្ធិអំណាច និងការអនុញ្ញាតពីពួកសម្ដេចសង្ឃ
13. ឱព្រះរាជាអើយ! នៅតាមផ្លូវ គឺពេលថ្ងៃត្រង់ ខ្ញុំបានឃើញពន្លឺមួយ ជាពន្លឺដែលភ្លឺជាងដួងអាទិត្យបានចាំងពីលើមេឃមកព័ទ្ធជុំវិញខ្ញុំ និងពួកអ្នកធ្វើដំណើរជាមួយខ្ញុំ
14. ហើយពេលយើងទាំងអស់គ្នាដួលទៅលើដី ខ្ញុំបានឮសំឡេងមួយ និយាយមកកាន់ខ្ញុំជាភាសាហេព្រើរថា សុលអើយ សុល! ហេតុអ្វីអ្នកបៀតបៀនខ្ញុំដូច្នេះ? ដែលអ្នកធាក់ជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
15. ខ្ញុំក៏សួរថា ព្រះអម្ចាស់អើយ! តើព្រះអង្គជានរណា? រួចព្រះអម្ចាស់បានមានបន្ទូលថា យើងជាយេស៊ូដែលអ្នកកំពុងបៀតបៀន
16. ប៉ុន្ដែចូរក្រោកឈរឡើង ដ្បិតយើងបានបង្ហាញខ្លួនឲ្យអ្នកឃើញនេះ ដើម្បីតែងតាំងអ្នកជាអ្នកបម្រើ និងជាសាក្សីអំពីហេតុការណ៍ដែលអ្នកបានឃើញយើង ព្រមទាំងហេតុការណ៍ដែលយើងនឹងបង្ហាញដល់អ្នក
17. យើងនឹងរំដោះអ្នកពីប្រជារាស្ដ្រនេះ ព្រមទាំងពីសាសន៍ដទៃ ដែលយើងកំពុងចាត់អ្នកឲ្យទៅ