33. ពេលនោះ មេបញ្ជាការក៏ចូលមកចាប់លោកប៉ូល ទាំងបញ្ជាឲ្យគេដាក់ខ្នោះច្រវាក់គាត់ពីរខ្សែ ព្រមទាំងសួរថា តើគាត់ជានរណា ហើយមានរឿងអ្វីខ្លះ
34. ប៉ុន្ដែ នៅក្នុងចំណោមបណ្ដាជន មានអ្នកខ្លះស្រែកយ៉ាងនេះ អ្នកខ្លះស្រែកយ៉ាងនោះ ហើយដោយសារសំឡេងអឺងកងពេក មេបញ្ជាការមិនអាចដឹងរឿងអ្វីពិតប្រាកដឡើយ ក៏បញ្ជាឲ្យគេនាំលោកប៉ូលទៅបន្ទាយ។
35. ពេលគាត់មកដល់ជណ្ដើរ ហើយដោយព្រោះតែអំពើហិង្សារបស់បណ្ដាជន ពួកទាហានក៏ជ្រោងគាត់ឡើង
36. ដ្បិតមានបណ្ដាជនច្រើនកុះករនៅតែដើរតាម ទាំងស្រែកថា៖ «កំចាត់វាចោលទៅ!»
37. ពេលពួកទាហានបម្រុងនាំលោកប៉ូលចូលទៅក្នុងបន្ទាយ លោកប៉ូលក៏និយាយទៅមេបញ្ជាការថា៖ «សូមអនុញ្ញាតឲ្យខ្ញុំនិយាយជាមួយលោកបន្តិចបានឬទេ?» មេបញ្ជាការក៏សួរថា៖ «អ្នកក៏ចេះភាសាក្រេកដែរឬ?
38. ដូច្នេះ តើអ្នកមិនមែនជាជនជាតិអេស៊ីព្ទដែលបានបង្កើតការបះបោរថ្មីៗនេះ ហើយនាំឃាតករបួនពាន់នាក់ចូលទៅក្នុងទីរហោឋានទេឬ?»
39. លោកប៉ូលឆ្លើយថា៖ «ខ្ញុំជាជនជាតិយូដាមកពីក្រុងតើសុស ស្រុកគីលីគា មិនមែនជាប្រជាជនមកពីក្រុងតូចតាចទេ ដូច្នេះ សូមលោកអនុញ្ញាតឲ្យខ្ញុំនិយាយទៅកាន់ប្រជាជននេះផង»។
40. ពេលមេបញ្ជាការអនុញ្ញាតឲ្យ លោកប៉ូលក៏ឈរលើជណ្ដើរ ទាំងលើកដៃជាសញ្ញាទៅប្រជាជន នៅពេលមានសភាពស្ងាត់ឈឹងហើយ គាត់ក៏និយាយជាភាសាហេព្រើរទៅពួកគេថា៖