5. រួចកាលលោកស៊ីឡាស និងលោកធីម៉ូថេបានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ជាប់មមាញឹកក្នុងការប្រកាសព្រះបន្ទូល និងធ្វើបន្ទាល់ដល់ជនជាតិយូដាថា ព្រះយេស៊ូជាព្រះគ្រិស្ដ
6. ប៉ុន្ដែពេលពួកគេចេះតែប្រឆាំង និងជេរប្រមាថគាត់ គាត់ក៏រលាស់សម្លៀកបំពាក់ រួចនិយាយទៅពួកគេថា៖ «ចូរឲ្យឈាមរបស់អ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាចុះ! ឯខ្ញុំគ្មានទោសឡើយ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅឯសាសន៍ដទៃវិញ»។
7. បន្ទាប់មកគាត់ក៏ចាកចេញពីសាលាប្រជុំ រួចចូលទៅក្នុងផ្ទះរបស់បុរសម្នាក់ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដែលផ្ទះរបស់គាត់នៅជាប់សាលាប្រជុំ
8. រីឯលោកគ្រីសប៉ុសជាប្រធានសាលាប្រជុំ និងក្រុមគ្រួសារទាំងមូលបានជឿលើព្រះអម្ចាស់ ហើយអ្នកក្រុងកូរិនថូសជាច្រើនដែលបានស្ដាប់លោកប៉ូលបានជឿ និងបានទទួលពិធីជ្រមុជទឹកដែរ។
9. នៅយប់មួយ ព្រះអម្ចាស់មានបន្ទូលមកលោកប៉ូលនៅក្នុងសុបិននិមិត្ដថា៖ «កុំខ្លាចអី ចូរនិយាយបន្ដទៀត កុំនៅស្ងៀមឡើយ