29. កាលពួកគេបានសម្រេចសេចក្ដីទាំងឡាយ ដែលបានចែងទុកអំពីព្រះអង្គរួចហើយ ពួកគេក៏ដាក់ព្រះអង្គចុះពីលើឈើឆ្កាង ហើយបញ្ចុះនៅក្នុងផ្នូរ
30. ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ
31. ហើយព្រះអង្គបានបង្ហាញខ្លួនឲ្យពួកអ្នកដែលបានធ្វើដំណើរជាមួយព្រះអង្គពីស្រុកកាលីឡេទៅឯក្រុងយេរូសាឡិមឃើញជាច្រើនថ្ងៃ គឺអ្នកទាំងនេះហើយជាសាក្សីរបស់ព្រះអង្គដល់បណ្ដាជននៅសព្វថ្ងៃនេះ។
32. ដូច្នេះ យើងកំពុងប្រកាសប្រាប់អ្នករាល់គ្នាអំពីសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយដូនតារបស់យើងនោះ
33. ថាព្រះជាម្ចាស់បានសម្រេចសេចក្ដីសន្យានេះដល់យើង ជាកូនចៅរបស់ពួកគាត់ដោយប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកនៅក្នុងទំនុកតម្កើងជំពូកទីពីរថា អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ
34. ហើយការដែលព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យរស់ពីការសោយទិវង្គតឡើងវិញ ដោយមិនឲ្យត្រលប់ទៅឯសេចក្ដីពុករលួយទៀត នោះព្រះអង្គបានមានបន្ទូលយ៉ាងដូច្នេះថា យើងនឹងប្រទានសេចក្ដីមេត្ដាករុណាស្មោះត្រង់ ដែលបានសន្យាជាមួយដាវីឌដល់អ្នករាល់គ្នា។
35. ដូច្នេះហើយព្រះជាម្ចាស់មានបន្ទូលនៅក្នុងទំនុកតម្កើងផ្សេងទៀតដែរថា ព្រះអង្គមិនបណ្ដោយឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គជួបសេចក្ដីពុករលួយឡើយ។
36. ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ