19. កាលស្ដេចហេរ៉ូឌតាមរកលោកពេត្រុសមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម រួចបញ្ជាឲ្យគេយកពួកអ្នកយាមទៅសម្លាប់ចោល បន្ទាប់មក ស្ដេចក៏ចាកចេញពីស្រុកយូដាទៅក្រុងសេសារា ហើយស្នាក់នៅទីនោះ។
20. នៅគ្រានោះ ស្ដេចហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងប្រជាជនក្រុងស៊ីដូនយ៉ាងខ្លាំង ដូច្នេះ អ្នកទាំងនោះបានព្រមព្រៀងគ្នាមកជួបស្ដេច ក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុសជាមន្ដ្រីរក្សាដំណាក់ស្ដេចរួចមក។ ពួកគេបានសុំឲ្យមានសន្ដិភាព ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេច។
21. កាលដល់ថ្ងៃកំណត់ហើយ ស្ដេចហេរ៉ូឌក៏ស្លៀកសម្លៀកបំពាក់ស្ដេចអង្គុយលើបល្ល័ង្ក ហើយប្រកាសទៅពួកគេ
22. ពេលនោះបណ្ដាជនក៏ស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះជាម្ចាស់ មិនមែនមនុស្សឡើយ!»
23. រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏វាយប្រហារស្ដេច គឺស្ដេចត្រូវដង្កូវចោះស្លាប់ ព្រោះមិនបានថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់
24. រីឯព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រីកសុះសាយច្រើនឡើង។
25. លោកបារណាបាស និងលោកសុល ក្រោយពីបានបំពេញកិច្ចការរបស់ខ្លួនចប់ហើយ ពួកគេក៏ត្រលប់ទៅក្រុងយេរូសាឡិមវិញ ទាំងយកលោកយ៉ូហានដែលហៅថាម៉ាកុសទៅជាមួយផង។