10. អ្នករាល់គ្នាប្រតិបត្តិតាមថ្ងៃ ខែ រដូវ និងឆ្នាំ។
11. ចំពោះអ្នករាល់គ្នា ខ្ញុំខ្លាចតែខ្ញុំធ្វើការនឿយហត់សម្រាប់អ្នករាល់គ្នាឥតប្រយោជន៍។
12. បងប្អូនអើយ! ខ្ញុំសូមឲ្យអ្នករាល់គ្នាត្រលប់ដូចជាខ្ញុំ ដ្បិតខ្ញុំក៏បានត្រលប់ដូចជាអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើខុសនឹងខ្ញុំទេ
13. អ្នករាល់គ្នាដឹងថា កាលពីមុនខ្ញុំបានប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នាដោយភាពកម្សោយខាងឯសាច់ឈាមរបស់ខ្ញុំ
14. ហើយទោះបីមានសេចក្ដីល្បួងចំពោះអ្នករាល់គ្នាដោយសារសាច់ឈាមរបស់ខ្ញុំក៏ដោយ ក៏អ្នករាល់គ្នាមិនបានមើលងាយ ឬស្អប់ខ្ពើមខ្ញុំដែរ ផ្ទុយទៅវិញ អ្នករាល់គ្នាបានទទួលខ្ញុំដូចជាទេវតារបស់ព្រះជាម្ចាស់ ឬដូចជាព្រះគ្រិស្ដយេស៊ូ។
15. ដូច្នេះ តើអំណរដែលអ្នករាល់គ្នាមានពីមុននោះ នៅឯណា? ដ្បិតខ្ញុំធ្វើបន្ទាល់អំពីអ្នករាល់គ្នាថា បើអាចធ្វើបាន អ្នករាល់គ្នានឹងខ្វេះភ្នែកឲ្យខ្ញុំហើយ។
16. ដូច្នេះ តើខ្ញុំត្រលប់ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយព្រោះខ្ញុំនិយាយសេចក្ដីពិតឬ?
17. ពួកគេសង្វាតចង់បានអ្នករាល់គ្នា មិនមែនដោយបំណងល្អទេ ផ្ទុយទៅវិញ ពួកគេចង់បំបែកអ្នករាល់គ្នាចេញពីយើង ដើម្បីឲ្យអ្នករាល់គ្នាសង្វាតចង់បានពួកគេវិញ។
18. ល្អហើយ ដែលសង្វាតចង់បានការល្អជានិច្ច មិនមែនតែនៅពេលដែលខ្ញុំនៅជាមួយអ្នករាល់គ្នាប៉ុណ្ណោះទេ។
19. កូនរាល់គ្នាអើយ! ដើម្បីអ្នករាល់គ្នា ខ្ញុំឈឺចាប់ម្តងទៀតដូចគេសម្រាលកូន ទម្រាំព្រះគ្រិស្ដមានរូបរាងនៅក្នុងអ្នករាល់គ្នា។